ព្រះត្រៃបិដក ភាគ ១៩

ដើម្បី​ដឹងសេចក្តី​ ​នៃ​សុភាសិត​ ​និង​ទុព្ភាសិត​បាន​។​ ​នេះ​ជា​ ​អក្ខណ​អស​ម័យ​ ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ទី៩​។​
 [​២២៦​]​ ​អនុ​បុព្វ​វិហារៈ​ ​(​ធម៌​ជា​គ្រឿង​នៅ​ ​ដែល​បុគ្គល​ ​ត្រូវ​ចូល​តាមលំដាប់​ឈាន​)​ ​មាន៩យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ស្រឡះ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ស្រឡះ​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូល​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក១​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ទាំងឡាយ​ ​រមែង​ចូល​ទុតិយជ្ឈាន​ ​ជា​ឈាន​កើត​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ជាទី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​ភាវៈ​ជា​ចិត្ត​ប្រសើរឯក​ ​គ្មាន​វិតក្កៈ​ ​គ្មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ១​ ​ព្រោះ​អស់​ទៅ​នៃ​បីតិ​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​សម្បជញ្ញៈ​ផង​ ​ទទួល​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ចូល​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​នោះ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានសតិ​នៅជា​សុខ​ ​ដោយអំណាច​តតិយជ្ឈាន​ណា​ ​បាន​ចូល​តតិយជ្ឈាន​ ​(​នោះ​)​១​ ​ព្រោះ​លះ​សុខ​ផង​ ​លះ​ទុក្ខ​ផង​ ​អស់​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ ​ចូល​ចតុត្ថជ្ឈាន​ ​មិន​ទុក្ខ​ ​មិនសុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា១​ ​ព្រោះ​កន្លង​បង់​នូវ​ពួក​រូបសញ្ញា​ ​អស់​ពួក​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ពួក​នានត្ត​សញ្ញា​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636818985988385271
ទៅកាន់ទំព័រ៖