ព្រះត្រៃបិដក ភាគ ១៩

ដោយ​ប្រការ​ទាំងពួង​ ​ចូល​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​គិតថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ១​ ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​គិតថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ១​ ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​គិតថា​ ​វត្ថុ​អ្វី​តិចតួច​ ​មិន​មាន​ ​ដូច្នេះ១​ ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន១​ ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូល​សញ្ញា​វេទយិត​និរោធ១​។​
 [​២២៧​]​ ​អនុ​បុព្វ​និរោធ​ ​(​ធម៌​ជា​គ្រឿងរ​លត់​ដោយលំដាប់​ឈាន​)​ ​មាន៩យ៉ាងគឺ​ ​កាល​បុគ្គល​ចូល​បឋមជ្ឈាន​ ​កាម​សញ្ញា​រលត់១​ ​កាលដែល​ចូល​ទុតិយជ្ឈាន​ ​វិតក្ក​វិចារៈ​រលត់១​ ​កាលដែល​ចូល​តតិយជ្ឈាន​ ​បីតិ​រលត់១​ ​កាលដែល​ចូល​ចតុត្ថជ្ឈាន​ ​អស្សាសៈ​ ​និង​បស្សាសៈ​រលត់១​ ​កាលដែល​ចូល​អាកាសានញ្ចាយតន​ជ្ឈាន​ ​រូបសញ្ញា​រលត់១​ ​កាល​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636818987544274263
ទៅកាន់ទំព័រ៖