ព្រះត្រៃបិដក ភាគ ១៩

ដែល​ចូល​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​អាកាសានញ្ចាយតន​សញ្ញា​រលត់១​ ​កាលដែល​ចូល​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​វិ​ញ្ញាណ​ញ្ចា​យត​ន​សញ្ញា​រលត់១​ ​កាលដែល​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​រលត់១​ ​កាលដែល​ចូល​សញ្ញា​វេទយិត​និរោធ​ ​សញ្ញា​ ​និង​វេទនា​រលត់១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះឯង​ជា​ធម៌​ពួក៩​ ​ដែល​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ត្រាស់​សំដែង​ទុក​ល្អ​ហើយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ ​ក្នុង​ធម៌​ពួក៩នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​សេចក្តី​បំប្រួញ​ធម៌​ពួក៩​។​

​ចប់​ ​ពួក​ធម៌​ប្រាំ​បួន​ៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​២២៨​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មានធម៌​ពួក១០​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ត្រាស់​សំដែង​ទុក​ល្អ​ហើយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ក្នុង​ធម៌​ពួក១០នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ពួក១០​ ​ដូចម្តេច​ខ្លះ​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636818987850881800
ទៅកាន់ទំព័រ៖