ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​ធម៌​ ​ជា​អ្នកមាន​សំដី​គួរ​ស្រឡាញ់​ ​មាន​សេចក្តី​រីករាយ​ដ៏​លើសលុប​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​(​១​)​ ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​ធម៌​ ​ជា​អ្នកមាន​សំដី​គួរ​ស្រឡាញ់​ ​មាន​សេចក្តី​ត្រេកអរ​ដ៏​លើសលុប​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ណា​ ​នេះ​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​ ​តាម​បាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​ ​តាម​បាន​ណា​ ​នេះ​ជា​ ​នាថ​ករណ​ធម៌​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​ព្យាយាម​ ​ប្រារព្ធ​ហើយ​ ​ដើម្បី​លះបង់​ពួក​អកុសលធម៌​ ​ដើម្បី​ចំរើន​ពួក​កុសលធម៌​ ​ជា​អ្នកមាន​កំឡាំង​ចិត្ត​ ​មាន​សេចក្តី​សង្វាត​មាំមួន​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​ព្យាយាម​
​(​១​)​ ​ក្នុង​ធម៌​ ​គឺ​សុត្តន្ត​បិដក​ ​អភិធម្ម​ ​គឺ​សត្ត​បករណ​ ​វិន័យ​ ​គឺ​ឧភតោ​វិភង្គ​ ​អភិ​វិន័យ​ ​គឺ​ខន្ធក​បរិវារ​ ​ឬថា​ ​ធម៌​គឺ​សុត្តន្ត​បិដក​ ​អភិធម្ម​ ​គឺ​មគ្គផល​ ​វិន័យ​ ​គឺ​វិនយបិដក​ទាំងអស់​ ​អភិ​វិន័យ​ ​គឺ​ការ​រម្ងាប់​កិលេស​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636818988791335591
ទៅកាន់ទំព័រ៖