ព្រះត្រៃបិដក ភាគ ១៩
ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចំរើនពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តីសង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារ ដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តីណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ យល់នូវសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ យល់នូវសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃណា នេះជានាថករណធម៌១។
ID: 636818989149196060
ទៅកាន់ទំព័រ៖