ព្រះត្រៃបិដក ភាគ ១៩

 [​២២៩​]​ ​កសិណា​យតនៈ​មាន១០យ៉ាង​ ​គឺ​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​បឋវីកសិណ​ ​ទាំង​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​តាមលំដាប់​ ​រក​ប្រមាណ​មិនបាន​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​អាបោកសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​តេជោកសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​វាយោកសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​នីល​កសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​បីត​កសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​លោហិត​កសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​ឱ​ទា​ត​កសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​អាកាសកសិណ​។​បេ​។​ ​បុគ្គល​ម្នាក់​ ​ចាំ​បាន​នូវ​វិញ្ញាណ​កសិណ​ ​ទាំង​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​តាមលំដាប់​ ​រក​ប្រមាណ​មិនបាន​។​
 [​២៣០​]​ ​អកុសលកម្មបថ​មាន១០យ៉ាង​ ​គឺ​បាណាតិបាត១​ ​អទិន្នាទាន១​ ​កា​មេ​សុ​មិច្ឆា​ចា​រៈ១​ ​មុសាវាទ១​ ​បិ​សុ​ណា​វាចា១​ ​ផរុសវាចា១​ ​សម្ផ​ប្ប​លា​បៈ១​ ​អភិជ្ឈា១​ ​ព្យាបាទ១​ ​មិច្ឆាទិដ្ឋិ១​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636818989440992749
ទៅកាន់ទំព័រ៖