ព្រះត្រៃបិដក ភាគ ១៩
[២៣១] កុសលកម្មបថមាន១០យ៉ាង គឺចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារៈ១ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ មិនមានអភិជ្ឈា១ មិនមានព្យាបាទ១ សម្មាទិដ្ឋិ១។
[២៣២] អរិយវាសៈ (ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានអង្គ៥ លះបង់ហើយ១ ប្រកបដោយឆឡង្គុបេក្ខា១ មានកិរិយារក្សាធម៌តែមួយ១ មានធម៌ជាគ្រឿងពឹងផ្អែក៤យ៉ាង១ លះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា១ មានការស្វែងរកនូវវត្ថុទាំងពួង លះបង់ហើយដោយប្រពៃ១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារស្ងប់រម្ងាប់ហើយ១ មានចិត្តរួចស្រឡះហើយដោយល្អ១ មានប្រាជ្ញារួចស្រឡះហើយដោយល្អ១។ ម្នាលអាវុសោទាំងឡាយ ឯភិក្ខុមានអង្គ៥ លះបង់ហើយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់ព្យាបាទ១ លះបង់ថីនមិទ្ធៈ១ លះបង់ឧទ្ធច្ចកុក្កុច្ចៈ១
ID: 636818990246588827
ទៅកាន់ទំព័រ៖