ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានការ​ស្វែងរក​ ​លះបង់​ហើយដោយ​ល្អ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​មិន​សៅហ្មង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លះបង់​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ ​លះបង់​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្យាបាទ​ ​លះបង់​សេចក្តី​ត្រិះរិះ​ ​ក្នុង​ការបៀតបៀន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​មិន​សៅហ្មង​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​មិន​ទុក្ខ​មិនសុខ​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ព្រោះ​លះបង់​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​ព្រោះ​អស់​សោមនស្ស​ ​និង​ទោមនស្ស​ក្នុង​កាលមុន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ហើយ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​រាគៈ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​ទោសៈ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ចាក​មោហៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636819001650931118
ទៅកាន់ទំព័រ៖