ព្រះត្រៃបិដក ភាគ ១៩

មាន​ប្រាជ្ញា​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​ថា​ ​រាគៈ​ ​អាត្មាអញ​ ​លះបង់​បាន​ហើយ​ ​គាស់រំលើង​ឫស​ចេញ​ហើយ​ ​ធ្វើឲ្យ​លែងកើត​ទៀត​ ​ដូចដើម​ត្នោត​ ​(​កំបុត​ ​ក​)​ ​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ ​មិន​ឲ្យ​កើតឡើង​តទៅ​ជា​ធម្មតា​ ​ដឹង​ច្បាស់​ថា​ ​ទោសៈ​ ​អាត្មាអញ​ ​លះបង់​បាន​ហើយ​ ​គាស់រំលើង​ឫស​ចេញ​ហើយ​ ​ធ្វើឲ្យ​លែងកើត​ទៀត​ ​ដូចដើម​ត្នោត​ ​(​កំបុត​ ​ក​)​ ​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ ​មិន​ឲ្យ​កើតឡើង​តទៅ​ជា​ធម្មតា​ ​ដឹង​ច្បាស់​ថា​ ​មោហៈ​ ​អាត្មាអញ​ ​លះបង់​បាន​ហើយ​ ​គាស់រំលើង​ឫស​ចេញ​ហើយ​ ​ធ្វើឲ្យ​លែងកើត​ទៀត​ ​ដូចដើម​ត្នោត​ ​(​កំបុត​ ​ក​)​ ​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ ​មិន​ឲ្យ​កើតឡើង​តទៅ​ជា​ធម្មតា​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយដោយ​ល្អ​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​។​
 [​២៣៣​]​ ​អសេក្ខ​ធម៌​ ​(​ធម៌​របស់​អសេក្ខ​បុគ្គល​)​ ​មាន១០យ៉ាង​ ​គឺ​ ​សម្មាទិដ្ឋិ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មាសង្កប្បៈ​ ​ជា​អសេក្ខ​ធម៌១សម្មាវាចា​ ​ជា​អសេក្ខ​ធម៌១​ ​សម្មា​កម្មន្តៈ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មាអាជីវៈ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មា​វាយាមៈ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មាសតិ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មាសមាធិ​ ​ជា​អសេក្ខ​ធម៌១​ ​សម្មា​ញាណៈ​ ​ជា​អសេក្ខ​ធម៌១​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636819002032132921
ទៅកាន់ទំព័រ៖