ព្រះត្រៃបិដក ភាគ ១៩

ទសុ​ត្ត​រសូ​ត្រ​ ​ទី១១​


 [​២៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ហៅ​ភិក្ខុ​ទាំងឡាយ​ ​(​ដែល​នៅ​)​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងនោះ​ ​ឆ្លើយតប​ពាក្យ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​យ៉ាងនេះ​ថា​
 ​[​២៣៦​]​ ​ខ្ញុំ​នឹង​សំ​ដែង​ទសុ​ត្ត​រ​ធម៌​(​១​)​ ​ជា​ធម៌​សម្រាប់​ដោះស្រាយ​នូវ​គ្រឿង​ចាក់ស្រែះ​ ​គឺ​កិលេស​ទាំងអស់​ ​(​មាន​អភិជ្ឈា​ជាដើម​)​ ​ដើម្បី​បាន​ដល់​ព្រះនិព្វាន​ ​ដើម្បី​ធ្វើ​នូវ​ទីបំផុត​នៃ​វដ្ត​ទុក្ខ​។​
 [​២៣៧​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​មួយ​មាន​ឧបការៈ​ច្រើន​ ​ធម៌​មួយ​គួរ​ចំរើន​ ​ធម៌​មួយ​គួរ​កំណត់​ដឹង​ ​ធម៌​មួយ​គួរ​លះបង់​ ​ធម៌​មួយ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌​មួយ​ជា​ចំណែក​វិសេស​ ​ធម៌​មួយ​ត្រាស់
​(​១​)​ ​ធម៌​ដែល​លោក​ចែក​ជា​មា​តិ​កា​ដប់​ៗ​ ​មួយទៀត​ ​ធម៌​តាំង​ពីរ​មួយ​ ​១០ដង​ឡើង​ទៅដល់ដប់​ ​១០ដង​។​ ​ឬ​ក្នុង​មួយ​សង្កា​ត់ៗ​ ​មាន​ប្រស្នា​ដប់​ៗ​ ​ក្នុង​ខ​មួយ​ៗ​ ​ហៅថា​ ​ទសុ​ត្ត​រ​ធម៌​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636819002960286009
ទៅកាន់ទំព័រ៖