ព្រះត្រៃបិដក ភាគ ១៩
នឹងបានរបស់អ្វី គឺនឹងបាននូវរាជវាហនៈ ដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿងរាជូបភោគ ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវបច្ច័យ ដ៏សមគួរដល់សមណៈ និងបរិស័ទ ដែលជាអង្គរបស់សមណៈ និងគ្រឿងសមណូបភោគ ដ៏សមគួរដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[១៦] ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ្ន៎ ជនទាំងឡាយនេះ នឹងចេះដឹងនូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយ បានដោយឆាប់រហ័ស ឯសិល្បសាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវសិល្បសាស្ត្រនោះ យ៉ាងឆាប់រហ័ស មិនឲ្យលំបាកអស់កាលយូរឡើយ។ ព្រោះព្រះតថាគត បានធ្វើកុសលកម្មនោះ ដែលជាកម្មញុំាងសុខឲ្យចំរើន ទើបបាននូវ
ID: 636818885548280426
ទៅកាន់ទំព័រ៖