ព្រះត្រៃបិដក ភាគ ១៩
[២៦៥] ធម៌បីដែលជាចំណែកវិសេស តើដូចម្តេចខ្លះ។ កុសលមូល (ឫសកុសល) បីប្រការគឺ អលោភៈ ជាឫសកុសល១ អទោសៈ ជាឫសកុសល១ អមោហៈ ជាឫសកុសល១។ ធម៌ទាំងបីនេះ ជាចំណែកវិសេស។
[២៦៦] ធម៌បីដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ និស្សារណីយធាតុ (ធាតុដែលត្រូវរលាស់ចេញ) ៣ប្រការ គឺ នេក្ខម្មៈ
(១) ដែលជាធម្មជាតរលាស់ចេញនូវកាមទាំងឡាយ១ អរូបជ្ឈាន
(២) ដែលជាធម្មជាតរលាស់ចេញនូវរូបទាំងឡាយ១ និរោធ
(៣) ដែលជាធម៌រលាស់ចេញ នូវអ្វីមួយដែលកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យ ដែលតាក់តែង១។ ធម៌ទាំងបីនេះ ត្រាស់ដឹងបានដោយក្រ។
[២៦៧] ធម៌បីដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ បីយ៉ាងគឺ ញាណដែលជាចំណែកអតីត១ ញាណដែលជាចំណែកអនាគត១ ញាណដែលជាចំណែកបច្ចុប្បន្ន១។ ធម៌ទាំងបីនេះ គួរឲ្យកើតឡើង។
(១) នេក្ខម្មៈក្នុងទីនេះ លោកសំដៅយកអនាគាមិមគ្គ ព្រោះជាធម៌រលាស់ចេញ នូវកាមគ្រប់យ៉ាង។ (២) បានដល់អរហត្តមគ្គ ព្រោះជាធម៌រលាស់ចេញ នូវរូបទាំងពួង ឃាត់មិនឲ្យកើតឡើងទៀត។ (៣) និរោធក្នុងទីនេះ បានដល់អរហត្តផល ព្រោះអរិយបុគ្គល ដែលបានឃើញនូវព្រះនិព្វាន ដោយអរហត្តផលហើយ សង្ខារទាំងពួង លែងមានតទៅទៀត។
ID: 636819006899361311
ទៅកាន់ទំព័រ៖