ព្រះត្រៃបិដក ភាគ ១៩

 [​២៨៤​]​ ​ធម៌៥ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ឧបាទានក្ខន្ធ​ ​(​គំនរ​នៃ​សេចក្តី​ប្រកាន់​)​៥​ ​គឺ​ ​រូប​ជា​ឧបាទានក្ខន្ធ១​ ​វេទនា​ជា​ឧបាទានក្ខន្ធ១​ ​សញ្ញា​ជា​ឧបាទានក្ខន្ធ១​ ​សង្ខារ​ជា​ឧបាទានក្ខន្ធ១​ ​វិញ្ញាណ​ជា​ឧបាទានក្ខន្ធ១​។​ធម៌​ទាំង៥នេះ​ ​គួរ​កំណត់​ដឹង​។​
 ​[​២៨៥​]​ ​ធម៌៥ដែល​គួរ​លះបង់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​នី​វរ​ណៈ​ ​(​ធម៌​ជា​គ្រឿង​រា​រំាង​)​៥​ ​គឺ​ ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ១​ ​ព្យាបាទ​នី​វរ​ណៈ១​ ​ថីនមិទ្ធ​នី​វរ​ណៈ១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ១​ ​វិចិកិច្ឆា​នី​វរ​ណៈ១​។​ ​ធម៌​ទាំង៥នេះ​ ​គួរ​លះបង់​។​
 [​២៨៦​]​ ​ធម៌៥ដែល​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត៥​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រព្រឹត្ត​មិន​ដាច់​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តាំង​ទុក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិនបាន​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636819009528641697
ទៅកាន់ទំព័រ៖