ព្រះត្រៃបិដក ភាគ ១៩

ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ប្រព្រឹត្ត​មិន​ដាច់​ ​ដើម្បី​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​តាំង​ទុក​ ​នេះ​ជា​ ​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ទី៥​។​ ​ធម៌​ទាំង៥នេះ​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​។​
 [​២៨៧​]​ ​ធម៌៥ដែល​ជា​ចំណែក​វិសេស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ឥន្ទ្រិយ​ ​(​ធម្មជាត​ដែល​ជាធំ​)​ ​៥គឺ​ ​ឥន្ទ្រិយ​ ​គឺ​សទ្ធា១​ ​ឥន្ទ្រិយ​ ​គឺ​វិរិយៈ១​ ​ឥន្ទ្រិយ​ ​គឺ​សតិ១​ ​ឥន្ទ្រិយ​ ​គឺ​សមាធិ១​ ​ឥន្ទ្រិយ​ ​គឺ​បញ្ញា១​។​ ​ធម៌​ទាំង៥នេះ​ ​ជា​ចំណែក​វិសេស​។​ ​
 [​២៨៨​]​ ​ធម៌៥ដែល​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​និស្សារ​ណី​យធា​តុ​ ​(​ធាតុ​ជា​គ្រឿងរ​លាស់​ចេញ​)​៥​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាម​ទាំងឡាយ​ ​ចិត្ត​ក៏​មិនលឿន​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅក្នុង​កាម​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​នោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នេក្ខម្មៈ​ ​គឺ​បឋមជ្ឈាន​ ​ចិត្ត​ក៏​លឿន​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ជ្រប់​នៅក្នុង​នេក្ខម្មៈ​ ​អសុភ​ជ្ឈាន​ចិត្ត​របស់​ភិក្ខុ​នោះ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636819010087173643
ទៅកាន់ទំព័រ៖