ព្រះត្រៃបិដក ភាគ ១៩

ឈ្មោះថា​ ​មាន​ចំណែក​ល្អ​ ​អប់រំ​ល្អ​ ​តាំង​ឡើង​ល្អ​ ​ផុត​ស្រឡះ​ ​ប្រាសចាក​កាម​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ផុត​ហើយ​ចាក​អាសវៈ​ទាំងឡាយ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​គ្រឿង​ក្តៅក្រហាយ​ ​ដែល​កើតឡើង​ព្រោះ​កាម​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទួល​វេទនា​នោះ​ទេ​ ​អសុភ​ជ្ឈាន​នេះ​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ជា​គ្រឿង​ធ្វើ​សត្វ​ ​ឲ្យ​ចេញ​ចាក​កាម​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ព្យាបាទ​ហើយ​ ​ចិត្ត​ក៏​មិនលឿន​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅក្នុង​ព្យាបាទ​ ​តែថា​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ការ​មិន​ព្យាបាទ​ ​ចិត្ត​ក៏​លឿន​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជ្រប់​នៅក្នុង​ការ​មិន​ព្យាបាទ​ ​មេត្តា​ឈានចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានដំណើរ​ល្អ​ ​អប់រំ​ល្អ​ ​តាំង​ឡើង​ល្អ​ ​ផុត​ស្រឡះ​ ​ប្រាសចាក​ការព្យាបាទ​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​គ្រឿង​ក្តៅក្រហាយ​ ​ដែល​កើតឡើង​ព្រោះ​ការព្យាបាទ​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទួល​វេទនា​នោះ​ទេ​ ​មេត្តា​ឈាន​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជា​គ្រឿង​ធ្វើ​សត្វ​ឲ្យ​ចេញ​ចាក​ការព្យាបាទ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​បៀតបៀន​ ​ចិត្ត​ក៏​មិនលឿន​ទៅ
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636819010335827866
ទៅកាន់ទំព័រ៖