ព្រះត្រៃបិដក ភាគ ១៩

មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ជ្រប់​នៅក្នុង​សេចក្តី​បៀតបៀន​ ​តែថា​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សេចក្តី​មិន​បៀតបៀន​ ​ចិត្ត​ក៏​លឿន​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជ្រប់​នៅ​ ​ក្នុង​សេចក្តី​មិន​បៀតបៀន​ ​ករុណា​ឈានចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានដំណើរ​ល្អ​ ​អប់រំ​ល្អ​ ​តាំង​ឡើង​ល្អ​ ​ផុត​ស្រឡះ​ ​ប្រាសចាក​សេចក្តី​បៀតបៀន​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​គ្រឿង​ក្តៅក្រហាយ​ ​ដែល​កើតឡើង​ព្រោះ​សេចក្តី​បៀតបៀន​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទួល​វេទនា​នោះ​ទេ​ ​ករុណា​ឈាន​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជា​គ្រឿង​ធ្វើ​សត្វ​ឲ្យ​ចេញ​ចាក​ការបៀតបៀន១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ទាំងឡាយ​ហើយ​ ​ចិត្ត​ក៏​មិនលឿន​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ជ្រប់​នៅក្នុង​រូប​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​របស់​គ្មាន​រូប​ ​ចិត្ត​ក៏​លឿន​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជ្រប់​នៅក្នុង​របស់​ដែល​គ្មា​រូប​ ​អរូបជ្ឈាន​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានដំណើរ​ល្អ​ ​អប់រំ​ល្អ​ ​តាំង​ឡើង​ល្អ​ ​ផុត​ស្រឡះ​ ​ប្រាសចាក​រូប​ទាំងឡាយ​ហើយ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636819010550660153
ទៅកាន់ទំព័រ៖