ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​នោះ​ឈ្មោះថា​ ​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​គ្រឿង​ក្តៅក្រហាយ​ ​ដែល​កើតឡើង​ព្រោះ​រូប​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទួល​វេទនា​នោះ​ទេ​ ​អរូបជ្ឈាន​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​ចេញ​ចាក​រូប​ទាំងឡាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​កាយ​របស់​ខ្លួន​ ​ចិត្ត​ក៏​មិនលឿន​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ស៊ប់​ ​មិន​ជ្រប់​នៅក្នុង​កាយ​របស់​ខ្លួន​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ការ​រំលត់​នៃ​កាយ​របស់​ខ្លួន​ ​ចិត្ត​ក៏​លឿន​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជ្រប់​នៅក្នុង​សេចក្តី​រំលត់​នៃ​កាយ​របស់​ខ្លួន​ ​អរហត្តផល​ ​សមាបត្តិ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានដំណើរ​ល្អ​ ​អប់រំ​ល្អ​ ​តាំង​ឡើង​ល្អ​ ​ផុត​ស្រឡះ​ ​ប្រាសចាក​កាយ​របស់​ខ្លួន​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​គ្រឿង​ក្តៅក្រហាយ​ ​ដែល​កើតឡើង​ព្រោះ​កាយ​របស់​ខ្លួន​ជា​បច្ច័យ​ ​ភិក្ខុ​នោះ​ ​មិនបាន​ទទួល​វេទនា​នោះ​ទេ​ ​អរហត្តផល​សមាបត្តិ​ចិត្ត​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​ចេញ​ចាក​កាយ​ជា​របស់​ខ្លួន១​។​ ​ធម៌​ទាំង៥នេះ​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636819010797344263
ទៅកាន់ទំព័រ៖