ព្រះត្រៃបិដក ភាគ ១៩

 [​២៨៩​]​ ​ធម៌៥ដែល​គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ការ​តាំងចិត្ត​ត្រូវ​ ​ប្រកបដោយ​ប្រាជ្ញា៥គឺ​ ​ប្រាជ្ញា​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​សមាធិ​នេះ​ ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​និង​ឲ្យផល​ជា​សុខ​តទៅមុខ១​។​ ​ប្រាជ្ញា​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​សមាធិ​នេះ​ ​ជា​ធម៌​ប្រសើរ​ ​ឥតមាន​អាមិសៈ​ឡើយ១​។​ ​ប្រាជ្ញា​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​សមាធិ​នេះ​ ​មានតែ​បុរស​ល្អ​(​១​)​ ​ទើប​សេពគប់​បាន១​។​ ​ប្រាជ្ញា​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​សមាធិ​នេះ​រម្ងាប់​ដ៏​ឧត្តម​ ​បាន​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​ដល់​នូវ​ភាពជា​ធម៌​ ​មាន​អារម្មណ៍​តែមួយ​ ​ទាំង​ជា​គុណ​ហាមឃាត់​ ​សង្កត់សង្កិន​ធម៌​ដែល​ប្រកបដោយ​សង្ខារ១​។​ ​ប្រាជ្ញា​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​អាត្មាអញ​នោះ​ឯង​ ​ជា​អ្នកមាន​ស្មារតី​ ​ចូលកាន់​សមាធិ​នេះ​ ​ទាំង​ជា​អ្នកមាន​ស្មារតី​ ​ចេញ​ចាក​សមាធិ​នេះ១​។​ ​ធម៌​ទាំង៥នេះ​ ​គួរឲ្យ​កើតឡើង​។​
 [​២៩០​]​ ​ធម៌៥គួរ​ដឹង​ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​វិ​មុត្តាយតនៈ​ ​(​ហេតុ​ជា​គ្រឿង​រួច​ស្រឡះ​)​៥​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ក្នុង​សាសនា​នេះ​ ​គួរ​ជាទី​គោរព​ ​តែង​សំដែងធម៌​ដល់​ភិក្ខុ​ ​
​(​១​)​ ​សំដៅយក​មហាបុរស​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636819011248940093
ទៅកាន់ទំព័រ៖