ព្រះត្រៃបិដក ភាគ ១៩

ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​គួរ​ជាទី​គោរព​ ​បាន​សំដែងធម៌​ដល់​ភិក្ខុ​យ៉ាង​ណាៗ​ ​ភិក្ខុ​ ​(​នោះ​)​ ​ជា​អ្នក​បានដឹង​ច្បាស់​នូវ​អត្ថ​ផង​ ​បានដឹង​ច្បាស់​នូវ​ធម៌​ផង​ ​ក្នុង​ធម៌​នោះ​យ៉ា​ងនោះៗ​ ​កាលបើ​ភិក្ខុ​នោះ​ដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​បាមោជ្ជៈ​ ​គឺ​សេចក្តី​ត្រេកអរ​ទន់​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ត្រេកអរ​ទន់​កើតឡើង​ហើយ​ ​បីតិ​ ​គឺ​សេចក្តី​ឆ្អែតចិត្ត​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ឆ្អែតចិត្ត​កើតឡើង​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​លោក​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏បាន​ទទួល​សេចក្តី​សុខ​ ​កាល​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​ដំ​កល់​នៅនឹង​ ​នេះ​ជា​ ​វិ​មុត្តាយតនៈ​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​គួរ​ជាទី​គោរព​ ​មិនបាន​សំដែងធម៌​ដល់​ភិក្ខុ​សោះ​ទេ​ ​តែ​លោក​បាន​សំដែងធម៌​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​សំដែងធម៌​ដល់​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​យ៉ាង​ណាៗ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​បានដឹង​ច្បាស់​នូវ​អត្ថ​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌​ផង​ ​ក្នុង​ធម៌​នោះ​យ៉ា​ងនោះៗ​ ​កាល​លោក​បានដឹង​ច្បាស់​នូវ​អត្ថ​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636819011519715580
ទៅកាន់ទំព័រ៖