ព្រះត្រៃបិដក ភាគ ១៩

ដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​សេចក្តី​ត្រេកអរ​ទន់​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ត្រេកអរ​ទន់​កើតឡើង​ហើយ​ ​សេចក្តី​ឆ្អែតចិត្ត​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ឆ្អែតចិត្ត​កើតឡើង​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​លោក​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏បាន​ទទួល​សេចក្តី​សុខ​ ​លុះ​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​ដំ​កល់​នៅនឹង​ ​នេះ​ជា​ ​វិ​មុត្តាយតនៈ​ ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​គួរ​ជាទី​គោរព​ ​មិនបាន​សំដែងធម៌​ដល់​ភិក្ខុ​ទាំង​មិនបាន​សំដែងធម៌​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​លោក​គ្រាន់តែ​សូត្រធម៌​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​តាមដែល​បាន​រៀន​មក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បាន​សូត្រធម៌​ ​ដោយ​ពិស្តារ​ ​តាមដែល​បាន​ស្តាប់​មក​ ​ដែល​បាន​រៀន​មក​ ​យ៉ាង​ណាៗ​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​បានដឹង​ច្បាស់​នូវ​អត្ថ​ផង​ ​ដឹង​ច្បាស់​នូវ​ធម៌​ផង​ ​ក្នុង​ធម៌​នោះ​យ៉ា​ងនោះៗ​ ​កាល​លោក​បានដឹង​ច្បាស់​នូវ​អត្ថ​ ​ដឹង​ច្បាស់​នូវ​ធម៌​ហើយ​ ​សេចក្តី​ត្រេកអរ​ទន់​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ត្រេកអរ​ទន់​កើតឡើង​ហើយ​ ​សេចក្តី​ឆ្អែតចិត្ត​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ឆ្អែតចិត្ត​កើតឡើង​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​លោក​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏បាន​ទទួល​សេចក្តី​សុខ​ ​លុះ​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​ដំ​កល់​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636819011789170992
ទៅកាន់ទំព័រ៖