ព្រះត្រៃបិដក ភាគ ១៩
នៅនឹង នេះជាវិមុត្តាយតនៈទី៣។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ទាំងមិនបានសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកឡើយ លោកគ្រាន់តែត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុ ត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ
ID: 636819012012563769
ទៅកាន់ទំព័រ៖