ព្រះត្រៃបិដក ភាគ ១៩

 [​២៩៣​]​ ​ធម៌៦មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សារាណីយ​ធម៌​ ​(​ធម៌​គួរ​រលឹក​)​ ​៦ប្រការ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​តែង​តំ​កល់​ចំពោះ​នូវ​កាយ​កម្ម​ ​(​អំពើ​ដែល​ធ្វើ​ដោយ​កាយ​)​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទាំង​ចំពោះមុខ​ ​ទាំង​កំបាំងមុខ​ ​នេះឯង​ ​ជា​ធម៌​គួរ​រលឹក​គ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​ ​ដើម្បី​ឯ​កី​ភាព​ ​គឺ​មូលមិត្រ​គ្នា១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​តែង​តំ​កល់​ចំពោះ​នូវ​វចីកម្ម​ ​(​អំពើ​ដែល​ត្រូវ​ធ្វើ​ដោយ​សំដី​)​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទាំង​ចំពោះមុខ​ ​ទាំង​កំបាំងមុខ​ ​ធម៌​នេះឯង​ ​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ជា​ធម៌​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​ ​ដើម្បី​ឯ​កី​ភាព១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​តែង​តំ​កល់​ចំពោះ​នូវ​មនោ​កម្ម​ ​(​អំពើ​ដែល​ធ្វើ​ដោយចិត្ត​)​ ​ប្រកបដោយ​មេត្តា​។​បេ​។​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ឯ​កី​ភាព១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​លាភ​ណាមួយ​កើតឡើង​ដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ដោយហោចទៅ​ ​សូម្បីតែ​អាហារ​ក្នុង​បាត្រ
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636819012975288834
ទៅកាន់ទំព័រ៖