ព្រះត្រៃបិដក ភាគ ១៩
ភិក្ខុបរិភោគដោយមិនបានចែកមុខអាមិសៈ មុខបុគ្គល
(១) ដោយលាភមានសភាពដូច្នោះ គឺជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកមានសីល នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរពប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត សីលណាដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលអ្នកជា ពួកវិញ្ញូជនតែងសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនបានស្ទាបអង្អែល ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលដ៏ស្មើ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងសីលទាំងឡាយមានសភាពដូច្នោះ ក្នុងទីចំពោះមុខ និងទីកំបាំង នេះឯងជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត
(១) មើល នយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើម។
ID: 636819013416224054
ទៅកាន់ទំព័រ៖