ព្រះត្រៃបិដក ភាគ ១៩

 [​២៩៥​]​ ​ធម៌៦គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អាយតនៈ​ខាងក្នុង៦​ ​គឺ​ ​ភ្នែក​ជា​អាយតនៈ១​ ​ត្រចៀក​ ​ជា​អាយតនៈ១​ ​ច្រមុះ​ ​ជា​អាយតនៈ១​ ​អណ្តាត​ ​ជា​អាយតនៈ១​ ​កាយ​ ​ជា​អាយតនៈ១​ ​ចិត្ត​ ​ជា​អាយតនៈ១​។​ ​ធម៌​ទាំង៦នេះ​ ​គួរ​កំណត់​ដឹង​។​
 [​២៩៦​]​ ​ធម៌៦គួរ​លះបង់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ពួក​តណ្ហា៦គឺ​ ​រូប​តណ្ហា១​ ​សទ្ទ​តណ្ហា១​ ​គន្ធ​តណ្ហា១​ ​រស​តណ្ហា១​ ​ផោដ្ឋព្វ​តណ្ហា១​ ​ធម្ម​តណ្ហា១​។​ ​ធម៌​ទាំង៦នេះ​ ​គួរ​លះបង់​។​
 [​២៩៧​]​ ​ធម៌៦​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សេចក្តី​មិន​គោរព៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះធម៌១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​ព្រះសង្ឃ១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​សិក្ខា១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​អប្បមាទ​ធម៌១​ ​ជា​អ្នក​មិន​គោរព​ ​មិន​កោតក្រែង​ ​ចំពោះ​បដិ​សន្ថា​រៈ១​។​ ​ធម៌​ទាំង៦នេះ​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636819014218659951
ទៅកាន់ទំព័រ៖