ព្រះត្រៃបិដក ភាគ ១៩

 [​២៩៨​]​ ​ធម៌៦​ ​ជា​ចំណែក​វិសេស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សេចក្តី​គោរព៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ចំពោះ​ព្រះ​សាស្តា១​ ​ជា​អ្នកមាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ចំពោះ​ព្រះធម៌១​។​ ​ចំពោះ​ព្រះសង្ឃ១​។​ ​ចំពោះ​សិក្ខា១​។​ ​ចំពោះ​អប្បមាទ​ធម៌១​។​ ​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ចំពោះ​បដិ​សន្ថា​រៈ១​។​ ​ធម៌​ទាំង៦នេះ​ ​ជា​ចំណែក​វិសេស​។​
 [​២៩៩​]​ ​ធម៌៦ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​និស្សារ​ណី​យធា​តុ៦យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពោល​យ៉ាងនេះ​ថា​ ​ចេ​តោ​វិមុត្តិ​ប្រកបដោយ​មេត្តា​ ​ខ្ញុំ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​តំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​តែបើ​ទុកជា​ដូច្នោះ​ក៏ដោយ​ ​ព្យាបាទ​ ​ក៏​គង់តែ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​បាន​។​ ​(​អ្នកផង​)​ ​គប្បី​និយាយ​ឃាត់​ភិក្ខុ​នោះ​ថា​ ​លោក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​និយាយ​យ៉ាងនេះ​ ​កុំ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​ព្រោះ​ការ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​មិនល្អ​ទេ​ ​តាមដែល​ពិត​នោះ​ ​ព្រះមានព្រះភាគ
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636819014579030563
ទៅកាន់ទំព័រ៖