ព្រះត្រៃបិដក ភាគ ១៩

ព្រោះ​ការ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​មិនល្អ​ទេ​ ​តាមដែល​ពិត​នោះ​ ​ព្រះមានព្រះភាគ​ ​មិនបាន​ត្រាស់​យ៉ាងនេះ​ទេ​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​ត្រង់​ពាក្យ​ដែល​ថា​ ​ចេ​តោ​វិមុត្តិ​ប្រកបដោយ​មុទិតា​ ​ដែលគេ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​តែបើ​ទុកជា​ធ្វើ​ដូច្នោះ​ក៏ដោយ​ ​អរ​តិ​ ​ក៏​គង់តែ​គ្រប​សង្កត់ចិត្ត​របស់​គេ​បាន​ ​ដូច្នេះ​នេះ​ ​មិនមែន​ជាហេតុ​ ​ជាទី​តាំង​ឡើយ​ ​ម្នាល​អាវុសោ​ ​តាមដែល​ពិត​នុ៎ះ​ ​គឺ​ចេ​តោ​វិមុត្តិ​ ​ដែល​ប្រកបដោយ​មុទិតា​ហ្នឹងឯង​ ​ជា​ធម៌​សម្រាប់​រលាស់ចោល​នូវ​អរ​តិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពោល​យ៉ាងនេះ​ថា​ ​ចេ​តោ​វិមុត្តិ​ប្រកបដោយ​ឧបេក្ខា​ ​ខ្ញុំ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​តំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​តែបើ​ទុកជា​ធ្វើ​ដូច្នោះ​ក៏ដោយ​ ​រាគៈ​ ​ក៏​គង់តែ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​បាន​។​ ​(​អ្នកផង​)​ ​គួរ​និយាយ​ឃាត់​ភិក្ខុ​នោះ​ថា​ ​លោក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​និយាយ​យ៉ាងនេះ​ ​កុំ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636819015279840647
ទៅកាន់ទំព័រ៖