ព្រះត្រៃបិដក ភាគ ១៩

និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​មិនល្អ​ទេ​ ​តាមដែល​ពិត​នោះ​ ​ព្រះមានព្រះភាគ​ ​មិនបាន​ត្រាស់​យ៉ាងនេះ​ទេ​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​ត្រង់​ពាក្យ​ដែល​ថា​ ​ចេ​តោ​វិមុត្តិ​ប្រកបដោយ​អនិមិត្ត​ ​ដែលគេ​បាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ៗ​ ​បាន​សន្សំ​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​បើទុកជា​ដូច្នោះ​ក៏ដោយ​ ​និ​មិត្តា​នុ​សារិ​វិញ្ញាណ​របស់​គេ​ ​គង់តែ​នៅ​មាន​ ​ដូច្នេះ​នេះ​ ​មិនមែន​ជាហេតុ​ ​ជាទី​តាំង​ឡើយ​ ​ម្នាល​អាវុសោ​ ​តាមដែល​ពិត​នោះ​ ​ចេ​តោ​វិមុត្តិ​ ​ដែល​ប្រកបដោយ​អនិមិត្ត​ហ្នឹងឯង​ ​ជា​ធម៌​សម្រាប់​រលាស់ចោល​នូវ​និមិត្ត​ទាំងអស់​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពោល​យ៉ាងនេះ​ថា​ ​អស្មិមានះ​របស់ខ្ញុំ​នេះ​ ​ទៅ​ប្រាស​អស់ហើយ​ ​ខ្ញុំ​ពិចារណា​មិនឃើញ​ថា​ ​អាត្មាអញ​ ​មាន​អស្មិមានះ​ ​ដូច្នេះ​ឡើយ​ ​តែបើ​ទុកជា​ដូច្នោះ​ ​កូនសរ​ ​គឺ​សេចក្តី​សង្ស័យ​ ​និង​សេចក្តី​ងឿងឆ្ងល់​ ​ក៏​គង់តែ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​បាន​។​ ​(​អ្នកផង​)​ ​គប្បី​និយាយ​ឃាត់​ភិក្ខុ​នោះ​ថា​ ​លោក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​លោក​ដ៏​មាន​អាយុ​ ​កុំ​និយាយ​យ៉ាងនេះ​ ​កុំ​និយាយ​បង្កាច់​នូវ​ព្រះមានព្រះភាគ​ ​ព្រោះ​ការ​និយាយ​បង្កាច់​ព្រះ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636819015755367845
ទៅកាន់ទំព័រ៖