ព្រះត្រៃបិដក ភាគ ១៩
កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នកណាមួយឲ្យមានប្រាជ្ញាប្រហែល ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះ គ្មានឡើយ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញា ជាគ្រឿងសង្កត់សង្កិន ឬទំលាយ (នូវគំនរកិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វណាមួយ ឲ្យមានប្រាជ្ញាស្មើ ឬប្រសើរវិសេសជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[១៨] ក្នុងកាលមុន ភពមុន ជាតិពីមុន តថាគត ជាអ្នកចង់ចេះដឹង បានចូលទៅរកបព្វជិត ហើយសាកសួរ (នូវប្រស្នា) បានស្តាប់ដោយគោរព ធ្វើសេចក្តីឲ្យតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍តែមួយយ៉ាង។ ព្រោះកម្មដែលប្រព្រឹត្តទៅ ដើម្បីបាន
ID: 636818886489014233
ទៅកាន់ទំព័រ៖