ព្រះត្រៃបិដក ភាគ ១៩
មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ រឿងនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះ របស់គេនេះ ទៅប្រាសអស់ហើយ គេពិចារណា មិនឃើញថា អាត្មាអញ មានអស្មិមានះ ដូច្នេះឡើយ តែបើទុកជាដូច្នោះ កូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដកឡើងនូវអស្មិមានះ បានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវកូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់។ ធម៌ទាំង៦នេះ ត្រាស់ដឹងបានដោយក្រ។
[៣០០] ធម៌៦ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ សតតវិហារធម៌ (ធម៌ជាគ្រឿងនៅមិនដាច់នៃព្រះខីណាស្រព) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែកហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង។ បានស្តាប់សំឡេង ដោយត្រចៀក។បេ។ បានហិតក្លិន ដោយច្រមុះ។បេ។ បានទទួលរសដោយអណ្តាត។បេ។ បានពាល់ត្រូវដោយកាយ។បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយជាអ្នកមិនមានសោមនស្ស
ID: 636819016040994182
ទៅកាន់ទំព័រ៖