ព្រះត្រៃបិដក ភាគ ១៩
មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង។ ធម៌ទាំង៦នេះ គួរឲ្យកើតឡើង។
[៣០១] ធម៌៦ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ អនុត្តរិយៈ (ធម្មជាតប្រសើរ)៦ គឺការឃើញប្រសើរ១ ការស្តាប់ប្រសើរ១ ការបានប្រសើរ១ ការសិក្សាប្រសើរ១ ការបម្រើប្រសើរ១ ការរលឹកប្រសើរ១។ ធម៌ទាំង៦នេះ គួរដឹងច្បាស់។
[៣០២] ធម៌៦ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ អភិញ្ញា៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្សតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬមនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សតែម្នាក់វិញក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង នឹងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែលចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាង
ID: 636819016475999063
ទៅកាន់ទំព័រ៖