ព្រះត្រៃបិដក ភាគ ១៩

នេះ​ក៏បាន​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ដរាបដល់​ព្រហ្មលោក​ក៏បាន១​។​ ​ភិក្ខុ​មាន​ត្រចៀក​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ត្រចៀក​មនុស្ស​ធម្មតា​ ​រមែង​ឮ​សំឡេង​ពីរ​ប្រការ​ ​គឺ​សំឡេង​ទិព្វ​ ​និង​សំឡេង​មនុស្ស​ក្នុង​ទី​ឆ្ងាយ​ក៏បាន​ ​ទី​ជិត​ក៏បាន១​។​ ​ភិក្ខុ​អាច​កំណត់​ដឹងចិត្ត​ ​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​រួញរា​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តរួញរា​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​លោ​កុត្ត​រៈ​ចិត្ត​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636819016708342353
ទៅកាន់ទំព័រ៖