ព្រះត្រៃបិដក ភាគ ១៩

ចិត្ត​ដែល​តាំងនៅ​ល្អ​ដោយ​សមាធិ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​តាំងនៅ​ល្អ​ដោយ​សមាធិ​ ​ចិត្ត​ដែល​មិន​តាំងនៅ​ល្អ​ ​ដោយ​សមាធិ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិន​តាំងនៅ​ល្អ​ដោយ​សមាធិ​ ​ចិត្ត​ដែល​ផុត​ស្រឡះ​ចាក​កិ​លេ​សាស​វៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ផុត​ស្រឡះ​ចាក​កិ​លេ​សាស​វៈ​ ​ចិត្ត​ដែល​មិនបាន​ផុត​ស្រឡះ​ចាក​កិ​លេ​សាស​វៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិន​ផុត​ស្រឡះ​ចាក​កិ​លេ​សាស​វៈ១​។​ ​ភិក្ខុ​រលឹក​ជាតិ​ ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន​ ​ជាអនេក​ជាតិ​ ​គឺ​រលឹក​បាន១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ក៏បាន​ ​រលឹក​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ក៏បាន​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636819016926714843
ទៅកាន់ទំព័រ៖