ព្រះត្រៃបិដក ភាគ ១៩

មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើប​មក​កើត​ក្នុង​ភព​នេះ​ ​(​ភិក្ខុ​)​ ​រលឹក​តាម​នូវ​ជាតិ​ ​ដែល​អាស្រ័យ​នៅ​ពីមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ១​។​ ​ភិក្ខុ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​រូបល្អ​ ​មាន​រូបអាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ទាំង​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​(​របស់​ខ្លួន​)​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​នូវ​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ខុស​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​សត្វ​ទាំងនោះ​ ​លុះដល់​ទំ​លាយ​រាងកាយ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​រមែង​ទៅកាន់​កំណើត​សត្វតិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ពុំខាន​ ​អើហ្ន៎​ ​ចំណែក​ពួក​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​នូវ​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ត្រូវ​ ​សត្វ​ទាំងនោះ​ ​លុះ​ទំ​លាយ​រាងកាយ​ទៅ​ ​ខាង
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636819017174198998
ទៅកាន់ទំព័រ៖