ព្រះត្រៃបិដក ភាគ ១៩

 [​៣០៤​]​ ​ធម៌៧មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អរិយទ្រព្យ៧គឺ​ ​សទ្ធា​ជា​ទ្រព្យ១​ ​សីល​ជា​ទ្រព្យ១​ ​ហិរិ​ជា​ទ្រព្យ១​ ​ឱត្តប្បៈ​ជា​ទ្រព្យ១​ ​សុតៈ​ជា​ទ្រព្យ១​ ​ចាគៈ​ជា​ទ្រព្យ១​ ​បញ្ញា​ជា​ទ្រព្យ១​។​ ​ធម៌​ទាំង៧នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​៣០៥​]​ ​ធម៌៧​ ​ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​)​៧គឺ​ ​សតិ​សម្ពោ​ជ្ឈង្គ១​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ១​ ​វីរិយ​សម្ពោ​ជ្ឈង្គ១​ ​បី​តិ​សម្ពោ​ជ្ឈង្គ១​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ១​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ១​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​(​១​)​ ​១​។​ ​ធម៌​ទាំង៧នេះ​ ​គួរ​ចំរើន​។​
 [​៣០៦​]​ ​ធម៌៧ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​វិញ្ញា​ណ​ដ្ឋិ​តិ៧​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូចយ៉ាង​ពួក​មនុស្ស​ ​និង​ពួក​ទេវតា​ខ្លះ​ ​និង​អសុរកាយ​ពួក​ខ្លះ​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មាន​កាយ​ផ្សេងគ្នា​ ​តែ​មាន​សញ្ញា​ដូចគ្នា​ ​
​(​១​)​ ​ចូរ​មើល​ ​នយលក្ខណៈ​ក្នុង​មហា​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ផង​ចុះ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636819018211888350
ទៅកាន់ទំព័រ៖