ព្រះត្រៃបិដក ភាគ ១៩

ដូចយ៉ាង​ពួក​ព្រហ្មកាយិកទេវតា​ ​ដែល​កើត​ក្នុង​បឋមជ្ឈាន​ភូមិ​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មាន​កាយ​ដូចគ្នា​ ​តែ​មាន​សញ្ញា​ខុសគ្នា​ ​ដូចយ៉ាង​ពួក​អាភស្សរ​ទេវតា​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូចយ៉ាង​ពួក​សុភ​កិ​ណ្ហ​ទេវតា​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ដែល​កន្លង​នូវ​រូបសញ្ញា​ ​ដល់​នូវ​សេចក្តី​វិនាស​ ​នៃ​បដិឃ​សញ្ញា​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ហើយ​ចូល​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​ទី៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ដែល​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ហើយ​ចូល​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ដែល​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បរិកម្ម​ថា​ ​វត្ថុ​តិចតួច​ ​មិន​មាន​ដូច្នេះ​ ​ហើយ​ចូល​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​នេះ​ជា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទី៧​។​ ​ធម៌​ទាំង៧នេះ​ ​គួរ​កំណត់​ដឹង​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636819018453252156
ទៅកាន់ទំព័រ៖