ព្រះត្រៃបិដក ភាគ ១៩
[៣០៧] ធម៌៧ដែលគួរលះបង់ តើដូចម្តេចខ្លះ។ អនុស័យ
(១) (កិលេសជាគ្រឿងដេកត្រាំក្នុងសន្តាន) ៧គឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។ ធម៌ទាំង៧នេះ គួរលះបង់។
[៣០៨] ធម៌៧ ជាចំណែកខាងសេចក្តីវិនាស តើដូចម្តេចខ្លះ។ អសទ្ធម្ម (ធម៌របស់អសប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្មានសទ្ធា១ ជាអ្នកមិនខ្មាសបាប១ ជាអ្នកមិនខ្លាចបាប១ ជាអ្នកចេះដឹងតិច១ ជាអ្នកខ្ជិលច្រអូស១ ជាអ្នកភ្លេចស្មារតី១ ជាអ្នកឥតប្រាជ្ញា១។ ធម៌ទាំង៧នេះ ជាចំណែកខាងសេចក្តីវិនាស។
[៣០៩] ធម៌៧ ជាចំណែកវិសេស តើដូចម្តេចខ្លះ។ សទ្ធម្ម (ធម៌របស់សប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា១ ជាអ្នកមានសេចក្តីខ្មាសបាប១ ជាអ្នកមានសេចក្តីខ្លាចបាប១ ជាអ្នកចេះដឹងច្រើន១ ជាអ្នកប្រារព្ធព្យាយាម១ ជាអ្នកមានស្មារតីតំកល់ខ្ជាប់១ ជាអ្នកមានប្រាជ្ញា១។ ធម៌ទាំង៧នេះ ជាចំណែកវិសេស។
(១) ចូរមើលនយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើមផងចុះ។
ID: 636819018940210008
ទៅកាន់ទំព័រ៖