ព្រះត្រៃបិដក ភាគ ១៩

 [​៣១០​]​ ​ធម៌៧ដឹង​បាន​ដោយ​កម្រ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សប្បុរិសធម៌​ ​(​ធម៌​របស់​សប្បុរស​)​៧​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកដឹង​ធម៌១​ ​ជា​អ្នកដឹង​អត្ថ១​ ​ជា​អ្នកដឹងខ្លួន១​ ​ជា​អ្នកដឹង​ប្រមាណ១​ ​ជា​អ្នកដឹង​កាល១​ ​ជា​អ្នកដឹង​បរិស័ទ១​ ​ជា​អ្នកដឹង​បុគ្គល​ដទៃ​ ​ដែល​គួរ​សេពគប់១​។​ ​ធម៌​ទាំង៧នេះ​ ​ដឹង​បាន​ដោយ​កម្រ​។​
 [​៣១១​]​ ​ធម៌៧គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សញ្ញា៧ប្រការ​គឺ​ ​អនិច្ចសញ្ញា១​ ​អនត្តសញ្ញា១​ ​អសុភ​សញ្ញា១​ ​អាទីនវសញ្ញា១​ ​បហា​ន​សញ្ញា១​ ​វិរាគ​សញ្ញា១​ ​និរោធ​សញ្ញា១​។​ ​ធម៌​ទាំង៧នេះ​ ​គួរឲ្យ​កើតឡើង​។​
 [​៣១២​]​ ​ធម៌៧​ ​ដែល​គួរ​ដឹង​ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​និ​ទ្ទស​(​១​)​ ​វត្ថុ៧​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​សមាទាន​នូវ​សិក្ខា​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​សមាទាន​នូវ​សិក្ខា១​ ​ជា​
​(​១​)​ ​ហេតុ​នៃ​ភិក្ខុ​មិន​មាន​អាយុ១០ឆ្នាំ​។​ ​តែ​ពាក្យ​នេះ​ ​លោក​សំដៅយក​ព្រះ​ខីណាស្រព​ ​ព្រោះ​លោក​ ​សូម្បី​បរិនិព្វាន​ពី​អាយុ១០ឆ្នាំ​ ​(​ជាដើម​)​ ​ក៏​លោក​លែង​មាន​អាយុ១០ឆ្នាំ​តទៅ​ ​ខាងមុខ​ ​កុំថាតែ​ ​១០ឆ្នាំ​ ​សូម្បីតែ​ថយ​ចុះ​មក៩ឆ្នាំ​ ​រហូតដល់១ថ្ងៃ​ ​ឬ១យាម​ ​ក៏​មិន​មាន​ ​ព្រោះ​លោក​មិន​មាន​ចាប់បដិសន្ធិ​ថ្មីទៀត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636819019371694688
ទៅកាន់ទំព័រ៖