ព្រះត្រៃបិដក ភាគ ១៩

នូវ​ប្រាជ្ញា​ ​(​នោះ​)​ ​ទើប​ព្រះ​តថាគត​ ​កើតមក​ជា​មនុស្ស​ ​មាន​ឆវី​ដ៏​ល្អិត​ផូរផង់​ ​ពួក​អ្នកប្រាជ្ញ​ឈ្លាស​ ​ក្នុង​ការ​ទាយ​នូវ​ឧប្បាដ​ ​និង​និមិត្ត​ ​នាំគ្នា​ទាយ​ថា​ ​ព្រះ​តថាគត​ ​នឹង​ពិចារណា​ ​ឃើញច្បាស់​ ​នូវ​អត្ថ​ដ៏​ល្អិត​សុខុម​ទាំងឡាយ​បាន​។​ ​បើ​បុគ្គល​ ​(​មាន​លក្ខណៈ​)​ ​ដូច​ព្រះ​តថាគត​នោះ​ ​មិនបាន​ចេញទៅ​បព្វជ្ជា​ទេ​ ​ក៏​គង់​ញុំាង​ចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​និង​គ្រប់គ្រង​ផែនដី​បាន​ ​បណ្តា​ពួក​អ្នក​ប្រៀនប្រដៅ​នូវ​អត្ថ​ ​និង​ពួក​អ្នក​កំណត់​កត់​ចាំ​ ​(​នូវ​អត្ថ​)​ ​នឹង​រក​បុគ្គល​ណាមួយ​ ​ឲ្យ​ត្រឹម​ស្មើ​ ​ឬ​ប្រសើរ​ជាង​ព្រះ​តថាគត​ ​នោះ​ ​គ្មានឡើយ​។​ ​បើ​បុគ្គល​ ​(​មាន​លក្ខណៈ​)​ ​ដូច​ព្រះ​តថាគត​នោះ​ ​ចេញទៅ​បព្វជ្ជា​ ​នឹង​បាន​ជា​អ្នកប្រាជ្ញ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ទាំង​ត្រេកអរ​ក្នុង​នេក្ខម្មៈ​ ​ជា​អ្នកមាន​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ប្រៀប​ដោយ​ផែនដី​ ​នឹង​បាន​ដល់​ពោធិញ្ញាណ​ ​ដ៏​ខ្ពង់ខ្ពស់​ ​មាន​ចំណែក​ដ៏​ប្រសើរ​ក្នុង​ផ្លូវ​ប្រាជ្ញា​។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636818886756579537
ទៅកាន់ទំព័រ៖