ព្រះត្រៃបិដក ភាគ ១៩

អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការពិចារណា​នូវ​ធម៌​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការពិចារណា​នូវ​ធម៌១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​កំចាត់​បង់​នូវ​ឥច្ឆា​ ​គឺ​តណ្ហា១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​ពួន​សម្ងំ​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​ពួន​សម្ងំ១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​ប្រារព្ធ​ព្យាយាម១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​តាំងស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​តាំងស្មារតី​ ​និង​ភាពជា​អ្នកមាន​ប្រាជ្ញា​ចាស់​ក្លា១​ ​ជា​អ្នកមាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ ​ក្នុង​ការ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ ​គឺ​ឃើញច្បាស់​នូវ​មគ្គ​ ​សូម្បី​តទៅ​កាល​ខាងមុខ​ ​ក៏​នៅតែ​មិន​លះបង់​នូវ​សេចក្តី​ពេញចិត្ត​ ​ក្នុង​ការ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ១​។​ ​ធម៌​ទាំង៧នេះ​ ​គួរ​ដឹង​ច្បាស់​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636819019647160443
ទៅកាន់ទំព័រ៖