ព្រះត្រៃបិដក ភាគ ១៩
[៣១៣] ធម៌៧ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ កំឡាំងរបស់ព្រះខីណាស្រព ៧ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព ក្នុងសាសនានេះ បានឃើញថា មិនទៀងតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាលអាវុសោទាំងឡាយ ក៏សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញថា មិនទៀង តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាមទាំងឡាយមានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាលអាវុសោទាំងឡាយ ក៏កាមទាំងឡាយ មានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ
ID: 636819019937407044
ទៅកាន់ទំព័រ៖