ព្រះត្រៃបិដក ភាគ ១៩
មួយទៀត ចិត្តរបស់ភិក្ខុជាព្រះខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ម្នាលអាវុសោទាំងឡាយ ក៏ចិត្តរបស់ភិក្ខុជាព្រះខីណាស្រព ដែលឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តំកល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ឥន្ទ្រិយ៥ ដែលភិក្ខុ
ID: 636819021089482939
ទៅកាន់ទំព័រ៖