ព្រះត្រៃបិដក ភាគ ១៩
ជាព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏ឥន្ទ្រិយ៥ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ពោជ្ឈង្គទាំង៧ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គ៧ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើន អប់រំល្អ នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវកំឡាំងនេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដែលភិក្ខុជាព្រះខីណាស្រព បានចំរើនអប់រំល្អ នេះឯងចាត់
ID: 636819021316025897
ទៅកាន់ទំព័រ៖