ព្រះត្រៃបិដក ភាគ ១៩

ជា​កំឡាំង​ ​របស់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​ព្រោះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​អាស្រ័យ​នូវ​កំឡាំង​នេះ​ ​ទើប​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​អស់ហើយ១​។​ ​ធម៌​ទាំង៧នេះ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ធម៌​ទាំង៧០នេះ​ ​ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​ដែល​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ ​ដោយ​ប្រការ​ដូច្នេះ​។​

​ចប់​ ​បឋម​ភាណវារៈ​។​


 ​[​៣១៤​]​ ​ធម៌៨​ ​មាន​ឧបការៈ​ច្រើន​ ​ធម៌៨គួរ​ចំរើន​ ​ធម៌៨គួរ​កំណត់​ដឹង​ ​ធម៌៨គួរ​លះបង់​ ​ធម៌៨ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌៨ជា​ចំណែក​វិសេស​ ​ធម៌៨ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌៨គួរឲ្យ​កើតឡើង​ ​ធម៌៨គួរ​ដឹង​ច្បាស់​ ​ធម៌៨គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៣១៥​]​ ​ធម៌៨មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ហេតុ៨ប្រការ​ ​បច្ច័យ៨ប្រការ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​ ​ហេតុ៨ប្រការ​ ​បច្ច័យ៨ប្រការ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ចូល​ទៅ​អាស្រ័យ​នៅនឹង​គ្រូ​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636819021672816304
ទៅកាន់ទំព័រ៖