ព្រះត្រៃបិដក ភាគ ១៩
ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ នេះជាហេតុទី៥ បច្ច័យទី៥ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុអ្នកមានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសល ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសលឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌ទាំងឡាយជាកុសល នេះជាហេតុទី៦ បច្ច័យទី៦ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួន និយាយរួចយូរហើយផង
ID: 636819022398017783
ទៅកាន់ទំព័រ៖