ព្រះត្រៃបិដក ភាគ ១៩
នេះជាហេតុទី៧ បច្ច័យទី៧ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពិចារណាឃើញនូវទីកើត ទីរលត់ក្នុងឧបាទានក្ខន្ធទាំង៥ថា រូបដូច្នេះ ហេតុជាទីកើតរបស់រូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតរបស់វេទនាដូច្នេះ ការរលត់ទៅនៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតរបស់សញ្ញាដូច្នេះ ការរលត់ទៅនៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតរបស់សង្ខារទាំងឡាយដូច្នេះ ការរលត់ទៅនៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ
(១) នេះជាហេតុទី៨ បច្ច័យទី៨ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ធម៌ទាំង៨នេះ មានឧបការៈច្រើន។
(១) តាំងពីរូប រហូតដល់វិញ្ញាណនេះ ចូរមើលក្នុងសតិបដ្ឋានសូត្រមជ្ឈិមនិកាយផងចុះ និងមាននយលក្ខណៈ ជាសេចក្តីពិស្តារ។
ID: 636819022806831166
ទៅកាន់ទំព័រ៖