ព្រះត្រៃបិដក ភាគ ១៩

 [​៣១៦​]​ ​ធម៌៨ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ផ្លូវ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ៨គឺ​ ​សេចក្តី​ឃើញត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​និយាយ​ត្រូវ១​ ​ធ្វើការងារ​ត្រូវ១​ ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ព្យាយាម​ត្រូវ១​ ​ការ​រលឹក​ត្រូវ១​ ​ការ​តាំងចិត្ត​នឹង​ត្រូវ១​។​ ​ធម៌​ទាំង៨នេះ​ ​គួរ​ចំរើន​។​
 [​៣១៧​]​ ​ធម៌៨​ ​ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​លោកធម៌៨ប្រការ​គឺ​ ​មានលាភ១​ ​ឥត​លាភ១​ ​មានយស១​ ​ឥត​យស១​ ​សេចក្តី​និន្ទា១​ ​សេចក្តី​សរសើរ១​ ​សុខ១​ ​ទុក្ខ១​។​ ​ធម៌​ទាំង៨នេះ​ ​គួរ​កំណត់​ដឹង​។​
 [​៣១៨​]​ ​ធម៌៨​ ​ដែល​គួរ​លះបង់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សភាព​ដែល​ខុស៨យ៉ាងគឺ​ ​សេចក្តី​ឃើញ​ខុស១​ ​សេចក្តី​ត្រិះរិះ​ខុស១​ ​ពោល​ពាក្យ​ខុស១​ ​ធ្វើការងារ​ខុស១​ ​ចិញ្ចឹមជីវិត​ខុស១​ ​ព្យាយាម​ខុស១​ ​ការ​រលឹក​ខុស១​ ​ការ​តាំងចិត្ត​នឹង​ខុស១​។​ ​ធម៌​ទាំង៨នេះ​ ​គួរ​លះបង់​។​
 ​[​៣១៩​]​ ​ធម៌៨​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​កុសី​ត​វត្ថុ​ ​(​ហេតុ​នៃ​បុគ្គល​ខ្ជិល​)​៨យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​ធ្វើការងារ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មា​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636819023237145779
ទៅកាន់ទំព័រ៖