ព្រះត្រៃបិដក ភាគ ១៩

 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​(​អាស្រ័យ​)​ ​នូវ​ជាតិ​ពីមុន​ ​ភព​ពីមុន​ ​លំនៅ​ពីមុន​ ​កើតជា​មនុស្ស​ ​ក្នុង​កាលមុន​ ​ជា​អ្នក​មិន​មាន​សេចក្តី​ក្រោធ​ ​មិន​ច្រើន​ដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​សូម្បី​ជន​ច្រើន​នាក់​ ​នាំគ្នា​ស្តីថា​ឲ្យ​ ​ក៏​មិន​ឈឺចិត្ត​ ​មិន​ក្រោធ​ ​មិន​ចងកំហឹង​ទុក​ ​មិន​ដម្កល់​ទុក​នូវ​សេចក្តី​ក្រោធ​ ​ទាំង​មិនបាន​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​នូវ​ការ​ប្រទូស្ត​ ​និង​សេចក្តី​តូចចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​(​ដោយ​កាយវិការ​ ​ឬ​វចី​វិការ​)​ ​ឡើយ​ ​ព្រះ​តថាគត​ ​ជា​អ្នក​បាន​ឲ្យ​នូវ​កម្រាល​ ​និង​សម្ព​ត់​ដណ្តប់​ ​មានសាច់​ល្អិត​ ​ទន់ល្មៃ​ ​គឺ​សម្ព​ត់​ធ្វើ​ពី​សម្បកឈើ​ ​មានសាច់​មដ្ឋ​ ​សម្ព​ត់​ធ្វើ​ពី​កប្បាស​ ​មានសាច់​មដ្ឋ​ ​សំពត់​ធ្វើ​ពី​សូត្រ​ ​មានសាច់​មដ្ឋ​ ​សំពត់​ធ្វើ​ពី​រោមសត្វ​ ​មានសាច់​មដ្ឋ​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​ ​នូវ​កុសលកម្ម​នោះ​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​ ​គឺជា​អ្នកមាន​ពណ៌​សម្បុរ​ ​(​លឿង​ភ្លឺ​បំព្រង​)​ ​ដូចជា​សម្បុរ​នៃ​មាស​ ​និង​មាន​ស្បែក​ជិតស្និទ្ធ​ល្អ​ ​ដូចជា​មាស​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636818887014524290
ទៅកាន់ទំព័រ៖