ព្រះត្រៃបិដក ភាគ ១៩

អញ​ ​នឹង​ត្រូវ​ធ្វើការងារ​ហ្នឹងឯង​ ​តែ​កាលបើ​អាត្មាអញ​ធ្វើការងារ​ទៅ​ ​កាយ​នឹង​លំបាក​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណធម៌​(​១​)​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ការងារ​ដែល​ភិក្ខុ​ធ្វើរួចហើយ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ធ្វើការងារ​រួចហើយ​ ​តែថា​កាលដែល​អាត្មាអញ​ធ្វើការងារ​នុ៎ះឯង​ ​កាយ​ក៏​លំបាក​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ប្រារព្ធ​សេចក្តី​ព្យាយាម​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី២​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ដើរទៅ​កាន់​ផ្លូវ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ត្រូវ​ដើរទៅ​កាន់​ផ្លូវ​ហ្នឹងឯង​ ​តែ​កាលបើ​អាត្មាអញ​ ​ដើរទៅ​កាន់​ផ្លូវ​នុ៎ះ​ ​កាយ​នឹង​លំបាក​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។
​(​១​)​ ​ក្នុង​សង្គីតិ​សុត្ត​វណ្ណនា​ ​ពន្យល់​ពាក្យ​ថា​ ​ធម៌​នេះ​ ​បាន​ដល់​ឈាន​ ​វិបស្សនា​ ​មគ្គ​ ​និង​ផល​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636819023651019451
ទៅកាន់ទំព័រ៖