ព្រះត្រៃបិដក ភាគ ១៩

ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ប្រុងប្រៀប​សេចក្តី​ព្យាយាម​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ទី៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដើរទៅ​កាន់​ផ្លូវ​រួចហើយ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​បាន​ដើរទៅ​កាន់​ផ្លូវ​រួចហើយ​ ​តែ​កាលដែល​អាត្មាអញ​ដើរទៅ​កាន់​ផ្លូវ​នុ៎ះឯង​ ​កាយ​ក៏​លំបាក​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ប្រុងប្រៀប​សេចក្តី​ព្យាយាម​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​កុសី​ត​វត្ថុ​ទី៤​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​កាល​ដើរទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ល្មម​នឹង​ឆ្អែត​គ្រប់គ្រាន់​បាន​ ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​ដើរទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​មិនបាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ល្មម​នឹង​ឆ្អែត​គ្រប់គ្រាន់​បាន​ឡើយ​ ​កាយ​របស់​អាត្មាអញ​នោះ​នឿយហត់​ ​ជា​កាយ​មិន​គួរ​នឹង​ប្រកបការងារ​បាន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិន​ផ្តួចផ្តើម​សេចក្តី​ព្យាយាម​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636819023871032035
ទៅកាន់ទំព័រ៖