ព្រះត្រៃបិដក ភាគ ១៩

ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​កុសី​ត​វត្ថុ​ទី៥​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដើរទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​ក៏បាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ល្មម​នឹង​ឆ្អែត​គ្រប់គ្រាន់​បាន​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​ដើរទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​បាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​ល្មម​នឹង​ឆ្អែត​គ្រប់គ្រាន់​ហើយ​ ​កាយ​របស់​អាត្មាអញ​នោះ​ធ្ងន់​ ​ជា​កាយ​មិន​គួរ​នឹង​ប្រកបការងារ​បាន​ ​ទំនង​ដូចជា​សណ្តែករាជមាស​ ​ដែល​ត្រូវ​ទឹក​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​ ​មិនបាន​ផ្តួចផ្តើម​សេចក្តី​ព្យាយាម​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​កុសី​ត​វត្ថុ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​កើត​អាពាធ​បន្តិចបន្តួច​សោះ​ទេ​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ទើបនឹង​កើត​អាពាធ​នេះ​ ​មាន​ប្រមាណ​តិច​ទេ​ ​តែ​ជា​អាពាធ​គួរ​នឹង​សម្ងំ​ដេក​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ទៅ​។​បេ​។​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​កុសី​ត​វត្ថុ​ទី៧​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទើបតែនឹង​បាន​ជាសះស្បើយ​ ​ពី​ជម្ងឺ​ថ្មី​ៗ​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636819024079293947
ទៅកាន់ទំព័រ៖